04/09/2026
ក្រពេញទីរ៉ូអ៊ីតប្រែប្រួល... តើមានអ្វីខុសគ្នារវាង «Hypothyroid» និង «Hyperthyroid»?
ក្រពេញទីរ៉ូអ៊ីត (Thyroid Gland) គឺជាក្រពេញរាងដូចមេអំបៅដែលស្ថិតនៅកផ្នែកខាងមុខ មានតួនាទីយ៉ាងសំខាន់ក្នុងការផលិតអ័រម៉ូនដើម្បីគ្រប់គ្រងការដុតរំលាយអាហារ (Metabolism) និងថាមពលក្នុងរាងកាយ។
នៅពេលក្រពេញនេះមានភាពមិនប្រក្រតី វាអាចស្តែងឡើងជា ២ ទម្រង់ផ្ទុយគ្នាស្រឡះ៖
១. Hypothyroid (ទីរ៉ូអ៊ីតធ្វើការស្ទក់ / ចុះខ្សោយ) ៖
កើតឡើងនៅពេលក្រពេញទីរ៉ូអ៊ីត ផលិតអ័រម៉ូនតិចតួចពេក ធ្វើឱ្យប្រព័ន្ធដុតរំលាយអាហារក្នុងរាងកាយដើរយឺត។
• អាការៈស្តែងឡើង ៖ ឡើងទម្ងន់ខុសធម្មតា (ទោះញ៉ាំតិច), អស់កម្លាំងល្ហិតល្ហៃ, មុខហើមប៉ោង, ឆាប់ត្រជាក់ចុងដៃជើង, ស្បែកស្ងួត, ជ្រុះសក់, ងងុយគេងច្រើន, និងទល់លាមករ៉ាំរ៉ៃ។
២. Hyperthyroid (ពកកពុល / ទីរ៉ូអ៊ីតធ្វើការលើស) ៖
កើតឡើងនៅពេលក្រពេញទីរ៉ូអ៊ីត ផលិតអ័រម៉ូនច្រើនជ្រុល ធ្វើឱ្យប្រព័ន្ធដុតរំលាយអាហារក្នុងរាងកាយដើរលឿនខុសធម្មតា។
• អាការៈស្តែងឡើង ៖ ស្រកទម្ងន់លឿន (ទោះញ៉ាំច្រើន), បេះដូងដើរញាប់/កន្ត្រាក់ខ្លាំង, ញ័រដៃជើង, ភ្នែកលាន/ប៉ោង, ក្តៅក្រហល់ក្រហាយ, បែកញើសច្រើន, ភ័យអំពល់, និងពិបាកគេង។
តើធ្វើដូចម្តេចដើម្បីដឹងច្បាស់ថាអ្នកមានបញ្ហាទីរ៉ូអ៊ីតមួយណា?
ដោយសារតែជំងឺទាំងពីរនេះមានអាការៈផ្ទុយគ្នា និងត្រូវការវិធីសាស្ត្រព្យាបាលខុសគ្នាស្រឡះ ការធ្វើតេស្តឈាមពិនិត្យអ័រម៉ូនទីរ៉ូអ៊ីត (TSH, Free T3, Free T4) គឺជាវិធីសាស្ត្រតែមួយគត់ដែលជួយឱ្យគ្រូពេទ្យវិនិច្ឆ័យបានច្បាស់លាស់ និងផ្តល់ថ្នាំព្យាបាលបានត្រឹមត្រូវ!