25/06/2026
[English Below]
🔬📚 នាថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្លិបនិស្សិតសុខភាពតែមួយ ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចូលរួមរៀបចំ និងសម្របសម្រួលសិក្ខាសាលារោគសាស្ត្រសត្វស្ដីពី គោលការណ៍ និងការអនុវត្តនៃការវិនិច្ឆ័យរោគសាស្ត្រសត្វ (Veterinary Pathology Workshop: Principles and Practice of Diagnostic Pathology) ដែលមានអ្នកចូលរួមសរុបចំនួន ៦១ នាក់ (ស្រី ៣៣នាក់)។
🎓 សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយ Dr. Francisco Uzal (UC Davis) និង Dr. Panayiotis (Panos) Loukopoulos (University of Melbourne) មកពី Davis-Thompson Foundation។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងបង្កើនសមត្ថភាពរបស់បុគ្គលិក និងនិស្សិត លើការធ្វើរោគវិនិច្ឆ័យជំងឺសត្វ ដោយផ្អែកលើការវិភាគស្នាកស្នាមរោគ (Lesions) និងការអនុវត្តជាក់ស្តែងលើករណីជំងឺសត្វ។
🔬📚 From 17–19 June 2026, One Health Student Club of the Royal University of Agriculture (RUA) participated in organizing and facilitating the Veterinary Pathology Workshop: Principles and Practice of Diagnostic Pathology, with a total of 61 participants, including 33 female participants.
🎓 The workshop was delivered by Dr. Francisco Uzal (UC Davis) and Dr. Panayiotis (Panos) Loukopoulos (University of Melbourne) from the Davis-Thompson Foundation. The training aimed to strengthen the knowledge and diagnostic skills of staff and students in veterinary pathology through lesion interpretation and hands-on practice with animal disease cases.