28/12/2023
🌟🌟សារផ្តាំផ្ញើរទៅកាន់ បងៗ ប្អូនៗ មួយចំនួន ✍️✍️
❌សូមកុំបណ្តោយឱ្យជីវិតរបស់អ្នកត្រូវបានគ្រប់គ្រងដោយពាក្យសម្ដីរបស់អ្នកដទៃ❌
⚠️សូម្បីតែមាស ក៏មិនអាចបរិសុទ្ធ💯បានដែរ ដូច្នេះគ្មានមនុស្សណាល្អឥតខ្ចោះនោះទេ។ ការរស់នៅក្នុងពិភពលោកមួយនេះ ការដែលអាចផ្គាប់ចិត្តមនុស្សគ្រប់រូប ហាក់ដូចជាមិនអាចទៅរួចនោះទេ។ នៅក្បែរអ្នក នឹងមានមនុស្សដែលស្រលាញ់អ្នក អ្នកខ្លះស្អប់អ្នក អ្នកខ្លះសរសើរអ្នក និងអ្នកខ្លះទៀតហ៊ានរិះគន់អ្នក។
---------------------------------------------------
👉ត្រូវចាំថា មាត់ជារបស់អ្នកដទៃ គេនិយាយដើមអ្នក គ្រាន់តែជារឿងមួយផ្នែកដែលមានក្នុងលោកនេះ ទោះអ្នកខំប្រឹងទប់ស្កាត់យ៉ាងណាក៏ដោយ អ្នកនឹងមិនអាចគ្រប់គ្រងវាបានទេ ហើយក៏មិនអាចវាយតម្លៃមនុស្សម្នាក់ តាមវិធានការបែបនេះបានឡើយ៕
---------------------------------------------------
💠ដូច្នេះ ជំនួសឱ្យការទុកឱ្យខ្លួនឯងរងឥទ្ធិពលដោយពាក្យសម្ដីរបស់អ្នកដទៃ ចូររៀនជឿជាក់លើខ្លួនឯង💪ដរាបណាអ្នករស់នៅក្នុងជីវិតទៀងត្រង់ និងបរិសុទ្ធ អ្នកមិនមានអ្វីដែលត្រូវខ្មាស់អៀន ហើយអ្នកមិនចាំបាច់ខ្វល់ខ្វាយពីការបង្កាច់បង្ខូចពីអ្នកដទៃឡើយ🥰🥰
ដោយក្តីគោរព រាប់អាន => Katherine Scarlett