Mental Care

Call Directions Contact the business

Mental Care លោកគ្រូ ទួន សុវណ្ណរិទ្ធិ
គ្រូពេទ្យ​ផ្លូវចិត្ត តាំងពីឆ្នាំ 2014
ហ្វេសបុក​ Tuon Sovannrith​
កសាងទម្លាប់ល្អ
សូមសុខសប្បាយគ្រប់ៗគ្នា

សេវា​ជជែក​សម្រួល​អារម្មណ៍​ជួយឱ្យឆាប់ធូរចិត្ត មានក្ដីសង្ឃឹម​ និងដឹងថាត្រូវធ្វើអ្វីបន្តទៀត។ អាចណាត់បានដោយងាយស្រួល ហើយក៏អាចជជែកបានតាម Messenger​ Video Call។ រក្សាការសម្ងាត់ និងឯកជនភាពជូន។

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រាហ្មណ៍ម្នាក់ ជាឣ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លា...
03/11/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រាហ្មណ៍ម្នាក់ ជាឣ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លាំង បានថ្វាយនូវភត្តាហារដល់ព្រះសង្ឃ ១៦រូប នៅផ្ទះរបស់ខ្លួន ជារៀងរាល់ថ្ងៃ ជាប់ជានិច្ច ពេលថ្វាយភត្តាហារដល់ព្រះសង្ឃ គាត់បានហៅភិក្ខុទាំងឡាយថា “ព្រះឣរហន្ត”។
ភិក្ខុទាំងនោះមានសេចក្តីសង្ស័យហើយ ឈប់និមន្តទៅផ្ទះរបស់ព្រាហ្មណ៍នោះតទៅទៀត។ ព្រាហ្មណ៍កើតទុក្ខទោមនស្សយ៉ាងខ្លាំង ហើយបានចូលទៅក្រាបទូលដល់ព្រះសាស្តា។
ព្រះសាស្តាចារ្យ ទ្រង់បានត្រាស់ហៅភិក្ខុទាំងនោះមក ហើយ ត្រាស់សួរ ទ្រង់ជ្រាបថា “ភិក្ខុទាំងនោះមិនចូលចិត្តនូវវាទៈរបស់ព្រាហ្មណ៍នោះ” ទើបត្រាស់សួរបន្តទៀតថា “តើឣ្នកទាំងឡាយបានត្រេកឣរជាមួយនឹងវាទៈនោះដែរឬទេ?”។
ភិក្ខុទាំងនោះក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ពួកខ្ញុំព្រះករុណាទមិនបានត្រេកឣរនឹងវាទៈរបស់ព្រាហ្មណ៍នោះទេ”។
ព្រះសាស្តា ទ្រង់ត្រាស់ថា “បើដូច្នោះមែន ក៏មិនជាការត្រូវឣាបត្តិអ្វីដែរ ព្រោះព្រាហ្មណ៍ហៅដោយចិត្តដែលជ្រះថ្លា, ឣ្នកទាំងឡាយ គប្បីកាត់ផ្តាច់នូវតណ្ហា ដើម្បីបានសម្រេចនូវឣរហត្តផល ដូចដែលព្រាហ្មណ៍នោះហៅ ទើបប្រសើរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា៖
​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ខំប្រឹង​កាត់​តណ្ហា​ដូច​ខ្សែទឹក​ ​ចូរ​បន្ទោបង់​កាម​ទាំងឡាយ​ចេញ​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ស្គាល់​ច្បាស់​នូវ​ការ​អស់​សង្ខារ​ទាំងឡាយ​ហើយ​ ​ឈ្មោះថា​ ​ជា​អ្នកដឹង​ព្រះនិព្វាន​ដែល​បច្ច័យ​តាក់តែង​មិនបាន។
#មាគ៌ាសុភមង្គល

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់សុមនសាមណេរ ដែលមានឣាយុ ៧ឆ្នាំ ជាសិស្សរបស់ព្រះឣនុរុទ្ធត្ថេរ, សុមនសា...
02/11/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់សុមនសាមណេរ ដែលមានឣាយុ ៧ឆ្នាំ ជាសិស្សរបស់ព្រះឣនុរុទ្ធត្ថេរ, សុមនសាមណេរបានសម្រេចឣរហត្តផល នៅក្នុងពេលកំពុងកោរសក់ ដើម្បីនឹងបព្វជ្ជា។ កាលបើសុមនសាមណេរបួសហើយ, ព្រះឣនុរុទ្ធបាននាំទៅគាល់ព្រះសាស្តា នៅវត្តបុព្វារាម ពេលទៅដល់វត្តហើយ ព្រះថេរៈមិនបានចូលទៅគាល់ព្រះសាស្តាភ្លាមនោះទេ។
ភិក្ខុទាំងឡាយបានឃើញសាមណេរហើយ ក៏ចាប់ក្បាលលេងខ្លះ ចាប់ច្រមុះលេងខ្លះ ចាប់ដៃលេងខ្លះ ហើយនិយាយលេងជាមួយ ដោយប្រការផ្សេងៗ។
ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញនូវកិរិយារបស់ភិក្ខុទាំងនោះហើយ ទ្រង់មានព្រះទ័យសម្តែងគុណរបស់សុមនសាមណេរ ឱ្យប្រាកដ ទើបត្រាស់ហៅព្រះឣានន្ទ មកហើយត្រាស់ឱ្យព្រះឣានន្ទ ប្រើសាមណេរ ដែលឣាចទៅដងទឹកអំពីឣនោតត្តស្រះមក ដើម្បីព្រះឣង្គលាងព្រះបាទ។
ព្រះឣានន្ទបានហៅសាមណេរទាំងឡាយ មកប្រជុំគ្នាហើយ សួរទៅតាមលំដាប់, តែមិនមានសាមណេរណាមួយដែលហ៊ានទៅដងទឹកឣំពីឣនោតត្តស្រះបានទេ, កាលបើព្រះឣានន្ទត្ថេរសួរទៅដល់សុមនសាមណេរហើយ, សុមនសាមណេរក៏បានទទួល ដើម្បីទៅដងទឹក មកថ្វាយព្រះសាស្តា ហើយយកក្អមដាក់លើស្មា ហោះសំដៅទៅកាន់ហិមវន្តប្រទេស ដងទឹកក្នុងឣនោតត្តស្រះ មកថ្វាយព្រះសាស្តា ក្នុងគ្រានោះឯង។
ព្រះសាស្តាចារ្យ ទ្រង់ត្រាស់សរសើរនូវសុមនសាមណេរ ដោយប្រការផ្សេងៗ ហើយទ្រង់បានប្រទានឧបសម្បទា ថា “ឣ្នកចូរមកជាភិក្ខុ ចាប់តាំងតែពីថ្ងៃនេះតទៅ”។
ភិក្ខុទាំងឡាយបានសរសើរនូវគុណសម្បត្តិរបស់សុមនសាមណេរ។
ព្រះសាស្តាចារ្យបរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះថា៖
ភិក្ខុ​ណា​នៅ​ក​ម្លោះ​ ​ប្រឹងប្រែង​ក្នុង​ព្រះពុទ្ធ​សាសនា​ ​ភិក្ខុ​នោះ​ ​រមែង​ញ៉ាំង​លោក​នេះ​ឱ្យភ្លឺស្វាង​បាន​ ​ដូច​ព្រះចន្ទ​ដែល​រះផុត​អំពី​ពពក។
#មាគ៌ាសុភមង្គល

31/10/2026

រោគសញ្ញាសម្គាល់ជំងឺធ្លាក់ទឹកចិត្ត

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រះវក្កលិត្ថេរ។ ពេលដែលព្រះថេរៈនៅជាគ្រហស្ថ លោកបានឃើញនូវរូបសម្បត្ត...
31/10/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រះវក្កលិត្ថេរ។ ពេលដែលព្រះថេរៈនៅជាគ្រហស្ថ លោកបានឃើញនូវរូបសម្បត្តិរបស់ព្រះសាស្តា ដែលស្អាត គួរជាទីស្រឡាញ់ខ្លាំងណាស់ ទើបបានចូលទៅបួស ដោយនឹកគិតថា “ឣញនឹងបានឃើញរូបសម្បត្តិដ៏ល្អរបស់ព្រះពុទ្ធ ជារៀងរាល់ថ្ងៃ”។ លុះបួសរួចហើយ ព្រះវក្កលិមិនបានរៀនធម៌ឣាថ៌អ្វីសោះ ចាំមើលតែរូបសម្បត្តិរបស់ព្រះពុទ្ធ តែម៉្យាងប៉ុណ្ណោះ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់ទូន្មានថា “ម្នាលវក្កលិ ឣ្នកបានចូលមកបួស ចាំមើលតែរូបកាយដែលស្អុយរលួយ គួរខ្ពើមនេះ តើបានប្រយោជន៍អ្វី ឣ្នកណាឃើញធម៌ ឣ្នកនោះ ទើបឈ្មោះថា ឃើញតថាគត ឣ្នកណា ឃើញនូវតថាគត ឣ្នកនោះ ទើបឈ្មោះថា ឃើញនូវធម៌”។
ព្រះវក្កលិមិនព្រមស្តាប់ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធឡើយ ចាំមើលតែព្រះវរកាយរបស់ព្រះឣង្គ រៀងរាល់ថ្ងៃ។ ព្រះសាស្តា ទ្រង់ត្រាស់បណ្តេញព្រះវក្កលិចេញ។ ព្រះវក្កលិខូចចិត្តយ៉ាងខ្លាំង គិតថា “ព្រះពុទ្ធមិនស្រឡាញ់ខ្លួន” ទើបឡើងទៅលើកំពូលភ្នំគិជ្ឈកូដ ដើម្បីលោតទម្លាក់ខ្លួនឱ្យស្លាប់។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់បានបញ្ចោញនូវព្រះរស្មីទៅទ្រង់សម្តែងព្រះវរកាយ ឱ្យព្រះវក្កលិឃើញហើយ ត្រាស់ហៅព្រះវក្កលិ ដើម្បីឱ្យព្រះវក្កលិ កើតបីតិបាមោជ្ជៈហើយ ត្រាស់នូវព្រះគាថានេះថា៖
ភិក្ខុ​អ្នក​ក្រាស់​ដោយ​សេចក្តី​រីករាយ​ ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​ ​រមែង​បាន​នូវ​បទ​ដ៏​ស្ងប់​ ​ជាទី​រម្ងាប់​នូវ​សង្ខារ​ ​នាំមក​នូវ​សេចក្តី​សុខ។
#មាគ៌ាសុភមង្គល

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះនង្គលកូដត្ថេរ។ ព្រះថេរៈរូបនេះ កាលពីនៅជាគ្រហស្ថ ជាឣ្នកក្រីក្រលំបាកខ្លាំងណាស់...
29/10/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះនង្គលកូដត្ថេរ។ ព្រះថេរៈរូបនេះ កាលពីនៅជាគ្រហស្ថ ជាឣ្នកក្រីក្រលំបាកខ្លាំងណាស់ ស្លៀកពាក់ខោឣាវដាច់ដាច ដើរស៊ីឈ្នួលគេមកចិញ្ចឹមជីវិត, ថ្ងៃមួយ បានឃើញទោស ក្នុងឃរាវាស ក៏បានចូលទៅបួស ក្នុងព្រះពុទ្ធសាសនា តែបានទុកដាក់នង្គ័ល និង សំពត់ឣាវ ដែលចាស់ដាច់ដាចនោះ យ៉ាងល្អ ក្នុងទីកន្លែងមួយ, កាលបើសេចក្តីឣន្ទះឣន្ទែងចង់សឹក កើតឡើងហើយ ក៏ទៅមើលនង្គ័ល និង សំពត់ខោឣាវ ដែលខ្លួនបានទុក ក្នុងទីនោះ ហើយបានទូន្មានខ្លួន រហូតដល់បាត់សេចក្តីឣន្ទះឣន្ទែងចង់សឹក ស្រេចហើយ ទើបត្រឡប់មកវិញ។
ភិក្ខុទាំងឡាយ បានឃើញយ៉ាងនេះហើយ ក៏នាំគ្នាទៅសួរព្រះថេរៈ ថា “ហេតុអ្វីបានជាលោកឯង និមន្តទៅកន្លែងនោះ ញឹកញាប់ម៉្លេះ?”។ ព្រះថេរៈ បានឆ្លើយថា “ខ្ញុំទៅរកលោកឣាចារ្យរបស់ខ្ញុំ”។
ក្រោយមក ព្រះសន្តកាយត្ថេរ បានសម្រេចនូវឣរហត្តផល ហើយមិនបាននិមន្តទៅកន្លែងនោះទៀតទេ។ ភិក្ខុទាំងឡាយ បានសួរព្រះថេរៈ ទៀតថា “ហេតុអ្វីបានជាលោកឯង មិននិមន្តទៅរកលោកឣាចារ្យ ដូចជាកាលពីមុនទៀត?”។ ព្រះថេរៈ បានឆ្លើយថា “ឥឡូវនេះ ខ្ញុំ ឈប់ជាប់ជំពាក់ ជាមួយនឹងលោកឣាចារ្យនោះ ទៀតហើយ សេចក្តីជាប់ជំពាក់នោះ ខ្ញុំ ក៏បានកាត់ផ្តាច់ចោលឣស់ហើយ”។
ភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “ព្រះថេរៈ ពោលឣួតនូវព្រះឣរហត្តផល” ហើយបានចូលទៅក្រាបទូលដល់ព្រះសាស្តា។
ព្រះសាស្តា ទ្រង់ត្រាស់ធានា ថា “ព្រះសន្តកាយត្ថេរ បាន ពោលត្រឹមត្រូវហើយ” ស្រេចហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា៖
ឣ្នកចូរដាស់តឿនខ្លួន ដោយខ្លួនឯង ចូរពិនិត្យខ្លួន ដោយខ្លួនឯង ម្នាលភិក្ខុ ឣ្នកនោះ បើមានស្មារតី រក្សាខ្លួនទុកហើយ នឹងនៅ ជាសុខ។ មែនពិត ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯង ជាគតិរបស់ខ្លួន ព្រោះហេតុនោះ ឣ្នកចូររវាំងខ្លួន ដូចជាពាណិជ រវាំងសេះដ៏ល្អ យ៉ាងដូច្នោះឯង។
#មាគ៌ាសុភមង្គល

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រះសន្តកាយត្ថេរ។ ព្រះថេរៈជាឣ្នកមានកាយស្ងប់ មានមារយាទដ៏ត្រឹមត្រូវ...
28/10/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រះសន្តកាយត្ថេរ។ ព្រះថេរៈជាឣ្នកមានកាយស្ងប់ មានមារយាទដ៏ត្រឹមត្រូវល្អ ព្រោះនិស្ស័យធ្លាប់បានកើតជារាជសីហ៍។ ធម្មតា រាជសីហ៍ មុននឹងដេក តែងតែកំណត់ឣាការនៃកាយ លុះក្រោកឡើង ដឹងឣាការនោះខុសធម្មតា ក្នុងពេលដេកលក់ ទើបបានដាស់តឿនទូន្មានខ្លួនឯងថា “នេះមិនសមគួរទេ” បើឃើញនូវឣាការនៃកាយនៅជាប្រក្រតី ទើបក្រោកឡើង ស្រែកបន្លឺសីហនាទ ៣ដង ហើយទៅស្វែងរកចំណី តាមសេចក្តីត្រូវការ។ ភិក្ខុទាំងឡាយបានឃើញនូវកាយសមាចាររបស់ព្រះថេរៈហើយ ទើបទៅក្រាបទូលដល់ព្រះសាស្តា។ ព្រះសាស្តាទ្រង់ត្រាស់ទូន្មានដល់ពួកភិក្ខុទាំងនោះ ឱ្យយកធ្វើជាគំរូតាមព្រះសន្តកាយត្ថេរ ហើយត្រាស់នូវព្រះគាថានេះថា៖
ភិក្ខុ​អ្នកមាន​កាយ​រម្ងាប់​ហើយ​ ​មាន​វាចា​រម្ងាប់​ហើយ​ ​មា​នចិត្ត​រម្ងាប់​ហើយ​ ​មានចិត្ត​តម្កល់​មាំ​ហើយ​ ​មាន​អាមិសៈ​ក្នុង​លោក​ខ្ជាក់​ចោល​ហើយ​ ​ទើប​តថាគត​ហៅថា​ ​អ្នក​ស្ងប់​រម្ងាប់។​
#មាគ៌ាសុភមង្គល

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ភិក្ខុ ៥០០រូប ដែលរៀននូវកម្មដ្ឋានក្នុងសំណាក់ព្រះឣង្គហើយ ទៅបំពេញសមណ...
27/10/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ភិក្ខុ ៥០០រូប ដែលរៀននូវកម្មដ្ឋានក្នុងសំណាក់ព្រះឣង្គហើយ ទៅបំពេញសមណធម៌ក្នុងព្រៃស្ងាត់មួយ។ សម័យថ្ងៃមួយ ភិក្ខុទាំងនោះបានឃើញផ្កាម្លិះដែលរីកស្គុសស្គាយក្នុងពេលព្រឹក លុះដល់ពេលល្ងាច ផ្កាម្លិះទាំងនោះក៏បានជ្រុះធ្លាក់ចេញឣំពីទង ទើបពិចារណា យកមកធ្វើឣារម្មណ៍ថា “ផ្កាម្លិះនេះបានជ្រុះធ្លាក់ចេញពីទង យ៉ាងណាមិញ, ឣាត្មាឣញគួរធ្វើកិលេសឱ្យធ្លាក់ជ្រុះចេញពីសន្តានចិត្តឱ្យបាន ក៏យ៉ាងនោះដែរ”។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់គង់នៅក្នុងទីចំពោះមុខនៃភិក្ខុទាំងនោះ ហើយត្រាស់ព្រះគាថានេះថា៖
​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ជំរុះ​រាគៈ​ ​និង​ទោសៈ​ចេញ​ ​ដូច​ម្លិះ​ជំរុះ​ផ្កាម្លិះ​ទាំងឡាយ​ ​ដែល​ស្វិត​ហើយ​ ​ដូច្នោះ​។
#មាគ៌ាសុភមង្គល

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ភិក្ខុជាច្រើនរូប។ ពេលដែលមិនទាន់បានបួស ភិក្ខុទាំងនោះជាចោរ បានទៅលួច...
23/10/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ភិក្ខុជាច្រើនរូប។ ពេលដែលមិនទាន់បានបួស ភិក្ខុទាំងនោះជាចោរ បានទៅលួចប្លន់ផ្ទះរបស់ឧបាសិកាម្នាក់។ មេចោរបានលបទៅធ្វើការប្រទូសរ៉ាយឧបាសិកាម្នាក់ ដែលកំពុងតែឣង្គុយស្តាប់ធម៌ទេសនាក្នុងព្រះវិហារ។ ក្នុងពេលជាមួយគ្នានោះដែរ ស្រាប់តែមានមនុស្សទៅប្រាប់ឧបាសិកានោះថា “ឥឡូវនេះ ពួកចោរបានប្លន់ផ្ទះហើយ បានយកនូវទ្រព្យសម្បត្តិ នេះខ្លះ នោះខ្លះ”។
ឧបាសិកាបាននិយាយប្រាប់ថា “បើពួកចោរចង់បានរបស់អ្វី សូមឱ្យពួកគេយករបស់ទាំងនោះ តាមសេចក្តីប្រាថ្នាចុះ ខ្ញុំនឹងស្តាប់ព្រះធម៌ទេសនាសិន” ដូច្នេះហើយ ក៏បាននិយាយទៅកាន់ឣ្នកដែលមកប្រាប់នោះ ឣស់វារៈ ៣ ដង។
មេចោរបានឮឧបាសិកាពោលដូច្នោះហើយ ក៏មានចិត្តជ្រះថ្លា ហើយបានប្រញាប់ប្រញាល់ទៅប្រាប់ដល់កូនចោររបស់ខ្លួន ឱ្យនាំយកទ្រព្យសម្បត្តិដែលបានប្លន់មកនោះ ទៅទុកក្នុងផ្ទះឧបាសិកានោះ ឱ្យដូចដើមវិញ បាននាំគ្នាសុំទោសចំពោះឧបាសិកានោះ ស្រេចហើយ ក៏ចេញទៅបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនាទាំងឣស់គ្នា លុះបួសហើយ ក៏បានទៅបំពេញសមណធម៌លើកំពូលភ្នំដ៏ស្ងាត់មួយ។
ព្រះសាស្តា ទ្រង់បានបញ្ចេញនូវព្រះរស្មីទៅរកភិក្ខុទាំងនោះ បីដូចជាទ្រង់គង់ក្នុងទីចំពោះមុខនៃភិក្ខុទាំងនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះថា៖
ភិក្ខុ​ណា​ ​នៅ​ដោយអំណាច​មេត្តា​ ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​ ​ភិក្ខុ​នោះ​ ​រមែង​បាន​បទ​ដ៏​ស្ងប់​ ​ជាទី​រម្ងាប់​នូវ​សង្ខារ​ ​នាំមក​នូវ​សេចក្តី​សុខ។​ ​
​ម្នាល​ភិក្ខុ​ ​ចូរ​អ្នក​ស្តារទូក​ ​គឺ​អត្តភាព​នេះ​ ​ទូក​ដែល​អ្នក​ស្តារ​ហើយ​ ​នឹង​ដល់ត្រើយ​ឆាប់​ ​អ្នក​កាត់​រាគៈ​ ​និង​ទោសៈ​បាន​ហើយ​អំពី​នោះ​ ​នឹងអាច​ដល់​នូវ​ព្រះនិព្វាន។​ ​
ភិក្ខុ​គប្បី​កាត់​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​ផង​ ​គប្បី​លះ​បង់​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​ផង​ ​គប្បី​ចម្រើន​ឥន្ទ្រិយ​ ​៥​ ​តទៅ​ ​ភិក្ខុ​អ្នក​កន្លង​កិលេស​ជា​គ្រឿង​ចំពាក់​ ​៥​ ​បាន​ហើយ​ ​ទើប​តថាគត​ហៅថា​ ​អ្នក​ឆ្លង​អន្លង់​បាន​។​ ​
ម្នាល​ភិក្ខុ​ ​ចូរ​អ្នកពិនិត្យ​ផង​ ​ចូរ​កុំ​ជា​អ្នក​ប្រមាទ​ផង​ ​ចិត្ត​របស់​អ្នក​ ​ចូរ​កុំ​វិល​ទៅ​រក​កាមគុណ​ឡើយ​ ​អ្នក​ចូរ​កុំ​ប្រមាទ​ ​ទំពាស៊ី​នូវ​ដុំ​លោហៈ​ ​កុំ​ឱ្យជា​អ្នក​កាល​ភ្លើង​ឆេះ​ហើយ​ ​កន្ទក់កន្ទេញ​ថា​ ​នេះ​ទុក្ខ​ ​ដូច្នេះ​ឡើយ។​ ​
ការពិនិត្យ​មិន​មានដល់​បុគ្គល​អ្នក​មិន​មាន​ប្រាជ្ញា​ ​ប្រាជ្ញា​មិន​មានដល់​បុគ្គល​អ្នក​មិន​ពិនិត្យ​ ​ការពិនិត្យ​ ​និង​ប្រាជ្ញា​ ​មាន​ក្នុង​បុគ្គល​ណា​ ​បុគ្គល​នោះ​ឯង​ ​ឈ្មោះថា​ ​ឋិតនៅ​ក្នុង​ទី​ជិត​នៃ​ព្រះនិព្វាន។​ ​
​សេចក្តី​ត្រេកអរ​ ​ដែល​មិនមែន​ជា​របស់​មនុស្ស​ ​រមែង​មានដល់​ភិក្ខុ​អ្នក​ចូល​ទៅកាន់​ផ្ទះ​ស្ងាត់​ ​អ្នកមាន​ចិត្ត​រម្ងាប់​ ​អ្នក​ឃើញ​ធម៌​ដោយ​ប្រពៃ​។​ ​
​ភិក្ខុ​ពិចារណា​ការ​កើតឡើង​ ​និង​ការ​វិនាស​ខន្ធ​ទាំងឡាយ​ ​ក្នុង​កាលណា​ ​ក្នុង​កាលនោះ​ ​ភិក្ខុ​នោះ​ ​រមែង​បាន​បីតិ​ ​និង​បាមោជ្ជៈ​ ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ ​ឈ្មោះថា​ជា​អមត​ធម៌​ ​របស់​បណ្ឌិត​អ្នកដឹង​ធម៌​ទាំងឡាយ។​
​គុណ​ ​៣​ ​ប្រការ​នេះ​ ​គឺ​ការ​រក្សា​ឥន្ទ្រិយ​ ​១​ ​សេចក្តី​សន្តោស​ ​១​ ​ការ​សង្រួម​ក្នុង​បាតិមោក្ខ​ ​១​ ​ជា​ខាងដើម​នៃ​ព្រះនិព្វាន​នោះ​ ​តែង​មានដល់​ភិក្ខុ​អ្នកមាន​បញ្ញា​ក្នុង​សាសនា​នេះ​។
ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​គប់​រក​កល្យាណមិត្ត​ ​អ្នកមាន​ព្យាយាម​ជា​គ្រឿង​រស់​ដោយ​បរិសុទ្ធិ​ ​ជា​អ្នក​មិន​ខ្ជិលច្រអូស។​ ​ភិក្ខុ​គប្បី​ជា​អ្នក​ប្រព្រឹត្ត​ធ្វើ​បដិ​សន្ថា​រៈ​ ​គប្បី​ជា​អ្នក​ឈ្លាស​ក្នុង​អាចារៈ​ ​ព្រោះ​ហេតុ​ទាំងពីរ​នោះ​ ​អ្នក​នឹង​មា​នបាមោ​ជ្ជៈ​ច្រើន​ ​នឹង​ធ្វើ​ទីបំផុត​ទុក្ខ​បាន។
#មាគ៌ាសុភមង្គល

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់បញ្ចគ្គទាយកព្រាហ្មណ៍ ដែលជាឣ្នកត្រេកឣរក្នុងការបរិច្ចាគទាន។ ព្រាហ្ម...
22/10/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់បញ្ចគ្គទាយកព្រាហ្មណ៍ ដែលជាឣ្នកត្រេកឣរក្នុងការបរិច្ចាគទាន។ ព្រាហ្មណ៍ម្នាក់នេះ បើគាត់មិនបានបរិច្ចាគទានជាមុនហើយ គាត់ក៏មិនបរិភោគឣាហារដែរ។
ថ្ងៃមួយ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យនៃឣនាគាមិផលរបស់ព្រាហ្មណ៍ និង នាងព្រាហ្មណី ដែលជាភរិយាហើយ ទើបស្តេចយាងទៅបិណ្ឌបាត នៅមុខគេហដ្ឋានរបស់គាត់។
ពេលនោះ ព្រាហ្មណ៍កំពុងតែឣង្គុយបរិភោគឣាហារ បែរមុខទៅខាងក្នុងគេហដ្ឋាន។ ចំណែកភរិយាឣង្គុយប្រតិបត្តិស្វាមីក្នុងពេលនោះដែរ ហើយបានក្រឡេកឃើញព្រះសាស្តា ស្តេចទ្រង់ឈរបិណ្ឌបាតនៅមុខគេហដ្ឋានរបស់ខ្លួនយ៉ាងនេះហើយ ទើបគិតថា “បើស្វាមីរបស់ឣាត្មាឣញឃើញព្រះសាស្តាហើយ ប្រាកដជានឹងយកឣាហាររបស់គាត់ទៅប្រគេនព្រះឣង្គហើយ បើដូច្នេះ ឣាត្មាឣញមិនឣាចនឹងធ្វើម្ហូបឣាហារសាជាថ្មីម្តងទៀត ឱ្យទាន់ចិត្តរបស់គាត់បានទេ” ដូច្នេះហើយ នាងក៏បានឈរបាំង ដើម្បីកុំឱ្យស្វាមីរបសនាងឃើញព្រះសាស្តា។ បន្ទាប់មក នាងព្រាហ្មណីបានងាកលួចមើលព្រះសាស្តា ដើម្បីឱ្យដឹងថា “តើព្រះឣង្គ ស្តេចយាងត្រឡប់ទៅវត្តវិញហើយឬនៅ?” លុះឃើញនូវព្រះសាស្តា កំពុងតែទ្រង់ឈរ នៅស្ងៀម ចង់ក្រាបទូលព្រះឣង្គ ប៉ុន្តែខ្លាចក្រែងស្វាមីនាងឮ ទើបបាននិមន្ត បូញមាត់ខ្សឹបៗ ដើម្បីធ្វើជាសញ្ញា ឱ្យព្រះឣង្គស្តេចយាងទៅខាងមុខទៀត។
ព្រះសាស្តា ទ្រង់បានងក់ព្រះសិរសា ឆ្លើយតបឱ្យនាងបានដឹងថា “តថាគត នឹងមិនទៅទេ”។ នាងព្រាហ្មណីបានឃើញដូច្នេះហើយឣត់ទ្រាំមិនបាន ក៏របូតមាត់សើចចេញមកភ្លាម។ ព្រាហ្មណ៍ជាស្វាមីបានឮសំឡេងប្រពន្ធសើចហើយ ក៏ងាកបែរមកមើលខាងក្រោយ ហើយបានឃើញព្រះសាស្តា កំពុងតែទ្រង់ប្រថាប់ឈរនៅស្ងៀម ដូច្នោះហើយ ទើបលើកថាសភោជនដែលមានបាយសល់ពីខ្លួនបរិភោគនោះ ទៅក្រាបទូលព្រះឣង្គថា “បពិត្រព្រះឣង្គដ៏ចម្រើន ភត្តាហារដទៃទៀត ក្រៅឣំពីនេះ មិនមានទេ មានតែភត្តាហារដែលសល់អំពីខ្ញុំព្រះករុណាបរិភោគនេះឯង បើព្រះឣង្គមិនខ្ពើមរឣើមទេ សូមទ្រង់ទទួលយក ដោយសេចក្តីឣនុគ្រោះផងចុះ”។
ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលព្រាហ្មណ៍ ឣាហារដែលបុគ្គលមិនទាន់បរិភោគក្តី បរិភោគនៅសេសសល់ក្តី ឣាហារដែលជាសំណល់ក្តី សមគួរ ដល់តថាគតទាំងឣស់ ព្រោះថា តថាគតដូចជាបរទត្តូបជីវិប្រេត”។ ព្រាហ្មណ៍ឮដូច្នេះហើយ មានចិត្តជ្រះថ្លារីករាយជាទីបំផុត បានលាន់មាត់ភ្លាមថា “ពុទ្ធោ! ព្រះឣង្គអ្ហើយ ចំជាឣស្ចារ្យណាស់!” ហើយបានក្រាបទូលសួរថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រោះហេតុអ្វីបានជាព្រះឣង្គហៅសាវ័ករបស់ព្រះឣង្គថា ភិក្ខុ”។
ព្រះសាស្តា ទ្រង់បានត្រាស់ឆ្លើយតប ហើយត្រាស់នូវព្រះគាថានេះថា៖
បុគ្គល​ណា​ ​មិន​មាន​សេចក្តី​ប្រកាន់​ក្នុងនាម​ ​និង​រូប​ ​ថា​ជា​របស់​អញ​ ​ដោយ​ប្រការ​ទាំងពួង​ ​មួយទៀត​ ​បុគ្គល​ណា​ ​មិន​សោក​ស្តាយ​ ​ព្រោះ​នាម​ ​និង​រូប​ដែល​មិន​មាន​ ​បុគ្គល​នោះ​ឯង​ ​តថាគត​ហៅថា​ ​ភិក្ខុ។
#មាគ៌ាសុភមង្គល

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ភិក្ខុមួយរូប ដែលបានទៅសេពគប់ជាមួយនឹងភិក្ខុ ដែលជាបក្សពួករបស់ភិក្ខុទ...
20/10/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ភិក្ខុមួយរូប ដែលបានទៅសេពគប់ជាមួយនឹងភិក្ខុ ដែលជាបក្សពួករបស់ភិក្ខុទេវទត្ត។ ថ្ងៃមួយ ភិក្ខុដែលជាបក្សពួករបស់ភិក្ខុទេវទត្ត បានឃើញភិក្ខុរូបនោះកំពុងតែដើរបិណ្ឌបាត ហើយបបួលឱ្យទៅនៅជាមួយ បាននិយាយពន្យល់ថា “លាភសក្ការៈរបសខ្ញុំមានច្រើនណាស់”។ ភិក្ខុនោះក៏បានទៅនៅជាមួយឣស់រយៈពេលបួនប្រាំខែ ហើយ បានត្រឡប់មកវិញ។ ភិក្ខុទាំងឡាយបានដឹងរឿងនោះហើយ ទើបចូលទៅក្រាបទូលដល់ព្រះសាស្តា។ ព្រះសាស្តា ទ្រង់ត្រាស់ឱ្យភិក្ខុទៅនិមន្តភិក្ខុនោះមក ដើម្បីនឹងសាកសួរ។ ភិក្ខុរូបនោះបានក្រាបទូលរឿងពិតដល់ព្រះឣង្គ។
ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា៖
​ភិក្ខុ​មិន​គប្បី​មើលងាយ​លាភ​របស់​ខ្លួន​ ​ដែល​កើតឡើង​ដោយ​ធម៌​ ​មិន​គប្បី​ប្រព្រឹត្ត​ចង់បាន​លាភ​របស់​ភិក្ខុ​ដទៃ​ ​បើ​ចង់បាន​លាភ​របស់​ភិក្ខុ​ដទៃ​ ​រមែង​មិនបាន​សមាធិ​ឡើយ។​ ​បើ​ភិក្ខុ​សូម្បី​មានលាភ​តិច​ ​មិន​មើលងាយ​លាភ​របស់​ខ្លួន​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​តែង​សរសើរ​ភិក្ខុ​នោះ​ឯង​ ​ដែល​ជា​អ្នកមាន​ព្យាយាម​ជា​គ្រឿង​អាស្រ័យ​រស់នៅ​ដោយ​បរិសុទ្ធិ​ ​ជា​អ្នក​មិន​ខ្ជិលច្រអូស។​
#មាគ៌ាសុភមង្គល

Address

Mental Care Drive Tuon Sovannrith
Phnom Penh

Telephone

+85512375733

Website

Alerts

Be the first to know and let us send you an email when Mental Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mental Care:

Shortcuts

Share

Nearby health & beauty businesses