23/10/2026
Rosacea (ជំងឺស្បែកមុខក្រហម)
Rosacea គឺជាជំងឺរលាកស្បែករ៉ាំរ៉ៃ (chronic inflammatory skin disease) ដែលភាគច្រើនកើតនៅតំបន់កណ្ដាលមុខ ដូចជា ថ្ពាល់ ច្រមុះ ចង្កា និងថ្ងាស។ វាអាចបង្កឱ្យស្បែកក្រហម ងាយប្រតិកម្ម ឃើញសរសៃឈាមតូចៗ និងមានកន្ទួលស្រដៀងមុន។
1. Clinical features (រោគសញ្ញាសំខាន់ៗ)
- Persistent erythema: ស្បែកក្រហមជាប់ជាប្រចាំនៅកណ្ដាលមុខ។
- Flushing: មុខក្រហមឡើងភ្លាមៗ ពេលប៉ះកម្ដៅ ឬមានកត្តាជំរុញ។
- Telangiectasia: សរសៃឈាមតូចៗលេចឃើញលើស្បែក។
- Papules and pustules: កន្ទួលក្រហម និងខ្ទុះតូចៗ ប៉ុន្តែជាទូទៅមិនមាន comedones ដូច acne vulgaris ទេ។
- Skin sensitivity: ក្រហាយ ចាក់ៗ ស្ងួត ឬរមាស់។
- Ocular symptoms: ភ្នែកស្ងួត ក្រហម ឬរលាកត្របកភ្នែក។
2. Types of rosacea
1. Erythematotelangiectatic rosacea (ETR)
មុខក្រហមជាប់ជាប្រចាំ ងាយឡើងក្រហម និងមានសរសៃឈាមតូចៗលេចចេញ។
2. Papulopustular rosacea
មានកន្ទួលក្រហម និង pustules ស្រដៀងមុន ប៉ុន្តែជាទូទៅគ្មាន blackheads ឬ whiteheads។
3. Phymatous rosacea
ស្បែកឡើងក្រាស់ និងផ្ទៃមិនស្មើ ជាពិសេសនៅច្រមុះ ដែលហៅថា rhinophyma
4. Ocular rosacea
ប៉ះពាល់ដល់ភ្នែក និងត្របកភ្នែក ដូចជា ភ្នែកស្ងួត ក្រហម ឬមានអារម្មណ៍ដូចមានធូលីក្នុងភ្នែក។
ចំណាំ៖ ប្រភេទទាំងនេះអាចកើតរួមគ្នា ហើយមិនមែនអ្នកជំងឺគ្រប់រូបសុទ្ធតែមានគ្រប់ប្រភេទទេ។
3. Trigger factors (កត្តាជំរុញ)
កត្តាដែលអាចធ្វើឱ្យ rosacea កាន់តែធ្ងន់រួមមាន៖
- ពន្លឺថ្ងៃ និងកាំរស្មី UV
- កម្ដៅ អាកាសធាតុក្តៅ និងទឹកក្តៅ
- អាហារហឹរ និងភេសជ្ជៈក្តៅ
- ស្រា សម្រាប់អ្នកដែលមានប្រតិកម្មនឹងវា
- ស្ត្រេស និងការហាត់ប្រាណខ្លាំងក្នុងកម្ដៅ
- ផលិតផល skincare ដែលធ្វើឱ្យរលាក ដូចជា fragrance ឬ exfoliating acids ខ្លាំងៗ
សម្រាប់ពត៍មានបន្ថែមអាចឆាតចូលផេកប្រឹក្សាដោយអត់គិតថ្លៃ